/ / /

លោក ខេង គង់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ តំណាងដ៏ខ្ពង់ខ្ពស់លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានចូលរួមអមដំណើរឯកឧត្តមនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងលោកជំទាវ កាន់ ចន្រ្ទា បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១៣ ក្នុងព.ស.២៥៦៧ គ.ស.២០២៣ នាពុទ្ធសីមាវត្តគិរីសាគរ(វត្តចំលងគោ)

លោក ខេង គង់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ តំណាងដ៏ខ្ពង់ខ្ពស់លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានចូលរួមអមដំណើរឯកឧត្តមនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងលោកជំទាវ កាន់ ចន្រ្ទា បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១៣ ក្នុងព.ស.២៥៦៧ គ.ស.២០២៣ នាពុទ្ធសីមាវត្តគិរីសាគរ(វត្តចំលងគោ) ដោយបានប្រារព្ធពិធីបូជាគ្រឿងសក្ការៈថ្វាយព្រះព្រះពុទ្ធរូប នមស្ការថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត និងសម្ដែងព្រះធ៌មទេសនា លុះព្រឹកឡើងនិមន្តព្រះសង្ឃសូត្របរាភវសូត្រ ប្រគេនយាគូរដល់ព្រះសង្ឃ និងថ្ងៃត្រង់វេរវារកភត្ត និងទេយ្យទានមានចតុបច្ច័យជាដើម បវរណាប្រគេនព្រះសង្ឃអង្គសាវ័ក ដើម្បីឧទ្ទិសផល្លាអានិសង្ឃ ដែលកើតឡើងពីពុទ្ធបូជា ធម្មបូជានិងសង្ឃបូជា ជូនដល់បុព្វការីជន មានមាតាបិតាជីដូន ជីតា ញាតិការទាំង៧សន្តាន ព្រមទាំងបុព្វការីជនអ្នកស្នេហាជាតិ ដែលបានពលីជីវិតដើម្បីការជាតិមាតុភូមិ សូមបានបដិសន្ធិវិញ្ញាណក្នុងសុគតិភព ។

មួយវិញទៀត សូមផល្លាអានិសង្ឃ នៃបុណ្យកាន់បិណ្ឌនេះ បានជូនដលបងប្អូនកូនក្មួយ អ៊ុំ ពូ មីង យាយតា ប្រជាពលរដ្ឋជួបតែព្រះពុទ្ធពរ៤គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទៅជាបការៈដ៏ទៃឡើង៕

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ១៤ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    ការប្រកាសបើកសិក្ខាសាលាស្តីពីការបូកសរុបការងារ២០២៥ និងលើកទិសដៅ ២០២៦ ព្រមទាំងការចែករំលែកបទពិសោធន៍ការងារថែទាំនៃមន្ទីរពេទ្យបង្អែកក្នុងខេត្តកោះកុង របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកោះកុង។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល​ចូលរួមពិធី​គោរពទង់ជាតិ​នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធកងទ័ពពលី​

  • ហេង គីមឆន/
    31/03/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM)

  • រដ្ឋបាលស្រុកកោះកុង/
    31/03/2026

    លោក លីម ភឿន អភិបាលរងស្រុកកោះកុង  ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អំពីសិក្ខា​សាលាស្តីពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

  • រដ្ឋបាលស្រុកគិរីសាគរ/
    31/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីអត្ថប្រយោជន៍មូលនិធិប័ណ្ណសមធម៌ និងព្រឹត្តិការណ៍សហគមន៍ស្ដ្រី និងកុមារក្រោមអាយុ២ឆ្នាំ