លោក ខេង សំខាន់ អភិបាលរងស្រុកតំណាងលោកអភិបាលស្រុក បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំស្តីពីការស្រង់ស្ថិតិប្រជុំកោះតាមបណ្តាព្រែកក្នុងស្រុកបូទុមសាគរ ក្រោមអធិបតីភាពឯកឧត្តម លីហួត មេបញ្ជាការទីបញ្ជាការជួរមុខគណៈកម្មការជាតិសន្តិសុខសមុទ្រកិច្ចប្រជុំនេះមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ មន្ត្រីសាលាស្រុកបូទុមសាគរ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទលោកមេឃុំក្រុមប្រឹក្សាឃុំទាំងបួន ទីបញ្ជាការជួរមុខគណៈកម្មការជាតិសន្តិសុខសមុទ្រ សមាសភាពចូលរួមសរុបចំនួន ១៣នាក់ ស្រី០នាក់។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
…………………………………..
ថ្ងៃពុធ ១២ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣










