ថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។
នៅថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោកវេជ្ជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានធ្វើគារវកិច្ច ស្វាគមន៍ លោកស្រីវេជ្ជបណ្ឌិត ក្រង ស៊ីដន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ដែលបានដឹកនាំក្រុមការងារ អញ្ជើញមកពិនិត្យ តាមដានពីវឌ្ឍនភាពការងារផ្ដល់សេវាថែទាំជាសារវន្តទារកទើបនឹងកើត (EENC-HTC) នៅមន្ទីរពេទ្យពេទ្យបង្អែកខេត្តកោះកុង និងបានជួបប្រជុំពិភាក្សា ជាមួយក្រុមការងារ EENC-HTC នៃមន្ទីរពេទ្យ ដែលមានលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ ជាប្រធានក្រុមការងារនេះ។ ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ បានធ្វើបទបង្ហាញដល់អង្គប្រជុំស្ដីអំពី ដំណើរការនៃការអនុត្តរបស់ក្រុមការងារនេះនៅក្នុងមន្ទីរពេទ្យ ដោយបានលើកយកនូវចំណុចសំខាន់ៗមួយចំនួនដូចជា÷
-ប្រវត្តិនៃការបង្កើតក្រុមការងារ EENC-HTC នៅក្នុងមន្ទីរពេទ្យ
-ទិន្នន័យទារកទើបនឹងកើតដែលមានជំងឺ ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣
-ចំណុចខ្លាំង
-បញ្ហាប្រឈម
-និង ផែនការណ៍បន្ទាប់។