លោក គង់ ត្រាមៀច លោក ផាត់ សេង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង និងលោកស្រី ព្រមទាំងមន្រ្ដីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រោមឱវាទមន្ទីរ រួមជាមួយពុទ្ធបរិស័ទជាច្រើន បានអញ្ជើញក្នុងពិធីកាន់បិណ្ឌ១០ ពិធីចម្រើនព្រះបរិត្ត និងសម្ដែង ធម៌ទេសនា ស្ថិតក្នុងវត្តជោតញ្ញាណ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
“ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ”។
សូមអនុមោទនា៕