លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត បានចាត់តាំងមន្ដ្រី ០៦រូប ចូលរួមយុទ្ធនាការទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៣ ក្រោមប្រធានបទ «លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ក្នុងយុគសម័យឌីជីថល» ដែលមានលោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញជាអធិបតី និងបានលើកឡើងថា យុទ្ធនាការនេះ មានគោលបំណងចម្បងៗ ចំនួន២ គឺ៖
១).លើកកម្ពស់ការគាំទ្រពីសំណាក់គ្រួសារ សហគមន៍ និងដៃគូពាក់ព័ន្ធ រួមទាំងបុរស និងក្មេងប្រុស ក្នុងការលើកកម្ពស់ការទទួលបានសិទ្ធិពេញលេញរបស់ក្មេងស្រី និងការចូលរួម របស់ក្មេងស្រី នៅក្នុងសង្គម-សេដ្ឋកិច្ច
ច២).ការបង្កើនភាពអង់អាចដល់ក្មេងស្រី ក្នុងការអនុវត្ត សិទ្ធិ, អភិវឌ្ឍសមត្ថភាព និងបណ្តុះសក្តានុពល ក្នុងការដឹកនាំខ្លួនឯង និងចូលរួមដោយពេញលេញ នៅក្នុងការអភិវឌ្ឍគ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ។
យុទ្ធនាការនេះ រៀបចំឡើងក្រោមភាពជាដៃគូរវាង ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិកម្ពុជា ព្រមទាំងចូលរួមពីក្រសួង ស្ថាប័ន អង្គការអន្តរជាតិ ជាតិ សង្គមស៊ីវិល វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា, កម្មវិធីនៅតាមបណ្តាខេត្ត, កម្មវិធីប្រកួតបាល់ទាត់នារី, កម្មវិធីផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយនានា និងកម្មវិធីក្មេងស្រីកាន់តួនាទីជំនួស ជាដើម ។
ព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣
#មន្ទីរកិច្ចការនារីខេត្តកោះកុង
#IDG2023 , #MoWACambodia, #PlanInternationalCambodia, #RunforGirls#RunforAll, #womenleaders, #girlsleadership