លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងភរិយា បានអញ្ជើញចូលរួមជាមួយលោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង នាំយកទេយ្យទានចូលរួមកម្មវិធីវេនកាន់បិណ្ឌ ក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ នៅវត្តសាលាម្នាង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក កម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ និងពុទ្ធបរិស័ត ស្ថិតនៅក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល។