រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ថៅ សំអាត និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មាន អញ្ជើញកាន់បិណ្ឌទី៧ នៅវត្តទេពនិមិត្ត ហៅវត្តថ្មី

ព្រឹកថ្ងៃសុក្រ ៧ រោច ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោក ថៅ សំអាត អនុប្រធានមន្ទីរតំណាងប្រធានមន្ទីរព័ត៌មានខេត្តកោះកុង និងលោកស្រី ឈុន សុជាតា អនុប្រធានមន្ទីរព័ត៌មានព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មាន បានអញ្ជើញកាន់បិណ្ឌទី នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

     ស្ថិតនៅក្នុងទិវាប្រកប​ដោយសេចក្ដីជ្រះថ្លាក្រៃលែង នៃពិធីឆ្លងកាន់បិណ្ឌវេនទី៧ ដែរជាវេនរបស់ មន្ទីរព័ត៌មានខេត្តកោះកុង នៃពិធីបុណ្យភ្ជុំបិណ្ឌ តាមគន្លង​ព្រះពុទ្ធសាសនា និងប្រពៃណី​ទំនៀមទំលាប់​ដូនតាខ្មែរ​នាឱកាសនោះ ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈបូជា បច្ច័យ ទេយ្យទាន ជ្រោចទឹក រាប់បាត្រ ថ្វាយ​ព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ​និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តា​អភិបាលរក្សាទីអារាម វត្តទេពនិមិត្ត ហៅវត្តថ្មី ដើម្បីសុំសេចក្តីសុខចំរើន និងដើម្បី​ធ្វើបុណ្យឧទ្ទិសកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ លោក​អ្នកមានគុណ បុព្វការីជន បុព្វបុរស​ជាតិ​ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅ​កាន់លោកខាងមុខ ។

អត្ថបទទាក់ទង