លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងជាអនុប្រធានគណ:បញ្ជាការឯកភាពស្រុក បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុក ចុះល្បាតចាប់សត្វពាហន: គោ ក្របី ពពែ ដើរពាសវាលពាសកាលតាមផ្លូវសាធារណ: ក្នុងទីប្រជុំជនក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា ជាពិសេសនៅក្នុងឃុំប៉ាក់ខ្លងដោយមានការចូលរួម ពីកម្លាំងទាំងបីប្រភេទ ។ ជាលទ្ធផលការចុះពិនិត្យជាក់ស្តែងឃើញថា÷ - ឃើញមានក្របី៤៤ក្បាល របស់លោក ឡាយ ដារិទ្ធ តាំងហៀក និងឡាយ សុផា នៅចំណុច ក្រឡុក ស៊ីម៉ង តែមានអ្នកឃ្វាលទេ ។
- ឃើញមានគោ ១០ក្បាល របស់ឈ្មោះ អាត់ ប៊ុនថន នៅចំណុច ភូមិកម្មករ តែមានអ្នកឃ្វាល
- ឃើញមានពពែ ៣ក្បាល របស់ឈ្មោះ ឡាយ សុផាត នៅចំណុចឧស្សាហកម្ម តែមិនមានអ្នកឃ្វាល - ឃើញមានក្របី ២០ក្បាល មិនមានម្ចាស់ នៅចំណុច ចូលផែទិញផលនេសាទ តែមិនឃើញអ្នកឃ្វាល ។ ការចុះល្បាតនេះចាប់ផ្ដើមពីម៉ោង២:៣០នាទីរសៀល និងត្រូវបានបញ្ចប់នូវវេលាម៉ោង ៤:៣០នាទីរសៀល ។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣