លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាដោះស្រាយករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ៨គ្រួសារ និងករណីស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីចំនួន ៣ទីតាំងស្ថិតនៅស្រុកស្រែអំបិល ដឹកនាំដោយឯកឧត្តម បែន រដ្ឋ អនុរដ្ឋលេខាធិការ ក្រសួង រៀបចំដែនដី នគរូបនីកម្ម និងសំណង់ នៅសាលាស្រុកបូទុមសាគរ ។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!