រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ដ្រី ០១រូប អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តអនុសញ្ញា ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ(CEDAW) ច្បាប់គោលនយោបាយពាក់ព័ន្ធ និងអនុសាសន៍របស់រាជរដ្ឋាភិបាល» នៅទីរួមខេត្តកែប!

លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ដ្រី ០១រូប អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តអនុសញ្ញា ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ(CEDAW) ច្បាប់គោលនយោបាយពាក់ព័ន្ធ និងអនុសាសន៍របស់រាជរដ្ឋាភិបាល» ក្រោមអធិបតីភាព៖

១-លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី (ក.ជ.ក.ស)

២-លោកស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្តកែប

៣-លោកស្រី កៅ នី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកែប

និងសិក្ខាកាមចូលរួមមកពីខេត្តចំនួន៧រួមមាន ខេត្តកែប ពោធិ៍សាត់ តាកែវ កំពង់ឆ្នាំង កោះកុង ព្រះសីហនុ និងសៀមរាប ដែលមានសមាសភាព អញ្ជើញមកពីក្រសួងកិច្ចការនារី មន្ដ្រីមន្ទីរកិច្ចការនារីខេត្ត មេឃុំ/ចៅសង្កាត់ជាស្ត្រី ប្រធាន/អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអគ្គលេខាធិការដ្ឋានអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សរុបចំនួន ៦៨នាក់ (ស្រ្តី៥៥ នាក់)។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើន៖

១.បង្កើនចំណេះដឹងជាមូលដ្ឋានអំពីអនុសញ្ញាស៊ី-ដ និងពិធីសារតាមជម្រើសនៃអនុសញ្ញា ច្បាប់ គោលនយោបាយពាក់ព័ន្ធ ជាពិសេស អនុសាសន៍ ១២ចំណុចរបស់រាជរដ្ឋាភិបាល។

២.ឆ្លុះបញ្ចាំងពីសកម្មភាព ដែលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេស នៅថ្នាក់ឃុំ សង្កាត់ បានអនុវត្តកន្លងមក និងអាចអនុវត្តបន្តក្នុងក្របខណ្ឌអនុសញ្ញា ស៊ី-ដ និងផ្តល់ភាពងាយស្រួលក្នុងការរៀបចំរបាយការណ៍ថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងអនុសញ្ញា ស៊ី-ដ។

៣.ទទួលបានចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់មន្ត្រីពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋនៅតាមសហគមន៍ អំពីសមភាពរវាងបុរស និងនារី និងការមិនរើសអើងលើនារីភេទ កាតព្វកិច្ចរបស់រដ្ឋភាគី ដែលមានចែងក្នុងអនុសញ្ញាស៊ី-ដ និងគោលនយោបាយពាក់ព័ន្ធ ។

ថ្ងៃចន្ទ ៣រោច ដល់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង