រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងសមាជិកក្រុមប្រឹក្សា លោក លោកស្រីអភិបាលរង និងមន្រ្តីរាជការសាលាក្រុង អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា

លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងសមាជិកក្រុមប្រឹក្សា លោក លោកស្រីអភិបាលរង និងមន្រ្តីរាជការសាលាក្រុង អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា លុះព្រឹកឡើងថ្ងៃសៅរ ១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧៖៣០ នាទី ប្រគេនយាគូចំពោះព្រះសង្ឃ ម៉ោង ១០៖៣០ នាទី និងវេរភត្តាហារ ប្រគេនព្រះសង្ឃ ជាកិច្ចបញ្ចប់បុណ្យកាន់បិណ្ឌវេនទី១ នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ថ្ងៃសុក្រ ១៥ កើត ថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង