លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក អញ្ជើញចូលរួមជាមួយ ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត នាំយកទេយ្យទានចូលរួមកម្មវិធីវេនកាន់បិណ្ឌ ក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ នៅវត្តពុទ្ធជ័យសិរីបុព្វតារាម ហៅវត្តស្ទឹងពង្រូល ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក កម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំ និងពុទ្ធបរិស័ទ ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣