លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបេងប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៣ របស់ស្រុកប្រតិបត្តិស្មាច់មានជ័យដោយមានការចូលរួមពី៖ មន្ត្រីផ្នែរបេងមន្ទីរសុខាភិបាលខេត្ត, មន្ទីរពេទ្យបង្អែកខេត្ត មន្ត្រីផ្នែករបេងស្រុកប្រតិបត្តិស្មាច់មានជ័យ,មណ្ឌលសុខភាពទាំង ៧ និង ប៉ុស្តិ៍សុខភាពដែលស្ថិតក្រោមតំបន់គ្របដណ្តប់របស់ស្រុកប្រតិបត្តិ រួមទាំងមន្ត្រីប៉ុស្តិ៍សុខភាពពន្ធនាគារផងដែរ ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ក្រោមការឧបត្ថម្ភពីគំរោងមូលនិធិសកល(Global Fund)
ថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
September 29, 2023