តាមការតាំងរបស់រដ្ឋបាលស្រុក លោក ម៉េស ឈុន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋាន ដែលមានភាពធន់នៅតាមសាលារៀនក្នុងប្រទេសកម្ពុជា។
សមាសភាពចូលរួម÷
១/នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវ:០៩នាក់
២/តំណាងមន្ទីរអប់រំ យុវជន និងកីឡា០៤ខេត្ត ចំនួន០៥នាក់
៣/ការិយាល័យអប់រំស្រុក២០នាក់
៤/លោកគ្រូអ្នកគ្រូសាលាគោលដៅរបស់គម្រោងសិទ្ធិជាមូលដ្ឋានសរុប១២៣នាក់
៥/អាក់សិនអេត និងតំណាងដៃគូអាក់សិនអេត២០នាក់ សរុប១៣៩នាក់នៅភោជនីដ្ឋានទន្លេបាសាក់២រាជធានីភ្នំពេញ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣