គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី កង សាមឌី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម:
១/ ចុះឈ្មោះអ្នកចូលរួម
២/ មតិបើកកិច្ចប្រជុំ និងពិនិត្យកូរ៉ុម
៣/ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ សីហា របស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ
៤/ រាយការណ៍ពីស្ថានភាពស្ត្រី យុវវ័យ និងកុមារតាមវិស័យនានារបស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ
៥/ ពិភាក្សាបញ្ហាផ្សេងៗ
៦/ ផែនការបន្ទាប់សម្រាប់ខែ តុលា ឆ្នាំ២០២៣
៧/ មតិបូកសរុប និងបិទអង្គប្រជុំ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ វេលាម៉ោង ២:១៥នាទីរសៀល ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ September , 25 , 2023
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ #









