/ / /

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូដាក់ឱ្យដំណើរការសាកល្បង និងទទួលស្វាគមន៍នាវាទីមួយ ចូលមកកាន់កំពង់ផ កោះកុង ផត មនចម៉ិន ឯ.ក ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូដាក់ឱ្យដំណើរការសាកល្បង និងទទួលស្វាគមន៍នាវាទីមួយ ចូលមកកាន់កំពង់ផ កោះកុង ផត មនចម៉ិន ឯ.ក ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះជំនួសមុខ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវការស្វាគមន៍ចំពោះ លោកឧត្តមសេនីយ៍ទោ លោកសី ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោក តំណាងក្រុមហ៊ុន ព្រមទាំងលោក លោកស្រីទាំងអស់ដែលដែលបានអញ្ជើញចូលរួមនៅក្នុងពិធី កាត់ខ្សែបូដាក់ឱ្យដំណើរការសាកល្បង និងទទួលស្វាគមន៍នាវាទីមួយ ចូលមកកាន់កំពង់ផ កោះកុង ផត មេលេចម៉ិន ឯ.ក នាឱកាសនេះ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្ដីសុខ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។
នយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងកំពង់ផែ ព្រមទាំងមានការទទួលស្គាល់ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។ ក្រោមម្លប់សន្តិភាពនេះហើយ បាននាំឱ្យខេត្តកោះកុងរបស់យើងមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ការកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើង ក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន យូញៀន ដែលជាក្រុមហ៊ុនមួយដ៏ធំដែលបានចំណាយទុនវិនិយោគយ៉ាងច្រើននៅលើទឹកដីទឹកដីខេត្តកោះកុង លើវិស័យទេសចរណ៍ វិស័យកសិកម្មចំរុះ វិស័យសារធារណការ និងដឹកជញ្ជូន ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ រួមមាន វិថី សាយ ភូថង ប្រវែងផ្លូវសរុប ៤៣.៨៣គីឡូម៉ែត្រ ផ្លូវបួនគន្លង(ពីរទៅពីរមក)ទទឹងផ្លូវទំហំ ២៣ម៉ែត្រ និងមានផ្លូវជាច្រើនខ្សែសម្រាប់ទទួលស្វាគមន៍ទេសចរ ហើយបច្ចុប្បន្ន ផ្លូវទាំងនេះ ត្រូវបានដាក់ឱ្យធ្វើចរាចរណ៍។
កំពង់ផែដឹកទំនិញខ្នាត ២ម៉ឺនតោន និងកំពង់ផែចតនាវាកម្សាន្ត កំពង់ផែដឹកទំនិញមានមុខងារ អាចចតនាវាដឹកភ្ញៀវទេសចរបាន។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរដំណាក់កាលទី១ខ្នាត4E សាងសង់លើផ្ទៃដីសរុប ២១៨ ហិកតា ហើយមានការសាងសង់នូវ អគារស្ថានីយ៍អ្នកដំណើរ និងស្ថានីយ៍គ្រប់គ្រង ចរាចរណ៍ផ្លូវអាកាស មានក្រឡាផ្ទៃសំណង់ ៥៧០០ម៉ែត្រការ៉េ ផ្លូវរត់ប្រវែង ៣២០០ម៉ែត្រអាចឲ្យយន្តហោះដឹកអ្នកដំណើរផ្លូវ ឆ្ងាយខ្នាតធំ ដូចជា Boeing 777 Airbus A340 ជាដើម អាចចុះចតបាន។ សាងសង់អាងស្តុកទឹកពាមកាយ ដែលអាចស្តុកទឹក២០លានម៉ែតគូបមួយទៀត បន្ថែមពីលើ អាងស្តុកទឹកព្រែកស្មាច់ ដែលអាចស្តុកទឹកបាន ៥លានម៉ែត្រគូប ដែលមានស្រាប់ ដូច្នេះទំហំស្តុកទឹក ក្នុងតំបន់កើនឡើងដល់ ២៥លានម៉ែត្រគូប។ ហើយបច្ចុប្បន្ននេះ អាងស្តុកទឹកត្រូវបានសាងសង់រួចជា ស្ថាពរ ហើយឈានដល់តម្រូវការ ស្តុកទឹក និងការសាងសង់នូវសណ្ឋាគារ ទីលានវាយកូនហ្គោល សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងមានគម្រោងជាច្រើនផ្សេងៗទៀតផងដែរ។
ជាមួយគ្នានឹងសមិទ្ធផលដែលបានរៀបរាប់ដោយសង្ខេបខាងលើនេះ ថ្ងៃនេះខេត្តកោះកុង របស់យើងទាំងអស់គ្នា ក៏ទទួលបាននូវសមិទ្ធផលថ្មីមួយទៀត គឺកំពង់ផែកោះកុង ផត មេនេចម៉ិន ដែលបានលេចចេញជារូបរាងឡើងនាពេលនេះ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ដែលរាជដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនវិនិយោគ បានកសាងឡើងសម្រាប់សម្រួលដល់វិស័យដឹកជញ្ជូន។ ហើយកំពង់ផែថ្មីមួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ឬផលកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងតែប្រកបរបរកសិកម្មនៅមូលដ្ឋាន សំដៅលើក កម្ពស់ជីវភាពរបស់ប្រជាកសិករនៅក្នុងខេត្តកោះកុង ឱ្យកាន់តែមានភាពល្អប្រសើរ និងទទួលបាន ជីវភាពធូរធារជាងមុន ព្រោះថា ផ្លូវ ស្ពាន និងកំពង់ផែ គឺជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់ចាំបាច់បំផុត មិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ នាងខ្ញុំក៏សូមឆ្លៀតយកឱកាសនេះ ដើម្បីជម្រាបជូន គណៈអធិបតី និងលោក លោកស្រីភ្ញៀវកិត្តិយស បានជ្រាបថា កាលពីទី២៩ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នាងខ្ញុំ តំណាងលោកជំទាវអភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តកោះកុងទៅបំពេញទស្សនកិច្ច នៅតំបន់លានយីងកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីពិព័រណ៍ភស្ដុភារអន្តរជាតិផ្លូវសូត្រចិន ក្នុងគោលបំណងលើកកម្ពស់មិត្តភាព រវាងកំពង់ផែទាំងពីរ (កំពង់ផែលានយីងកាំង និងកំពង់ផែកោះកុង ផត មេនចម៉ិន) និងដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងខេត្តកោះកុង និងកំពង់ផែលានយីងកាំង។
តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានធ្វើការឯកភាពគ្នាលើចំណុចមួយចំនួន ដូចខាងក្រោម៖
១. ភាគីទាំងពីរជំរុញលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងនូវ កិច្ចសហប្រតិបត្តិការទៅ វិញទៅមក ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
២. ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅ ក្នុងកំពង់ផែពាណិជ្ជកម្ម ភស្តុភារ និងផ្នែកពាក់ព័ន្ធ ផ្សែងទៀត។
៣. ភាគីទាំងពីរនឹងធ្វើពាណិជ្ជកម្មរួមគ្នាផ្នែកកសិកម្ម នៅពេលកំពង់ផែនេះត្រូវបានដាក់ឱ្យ ដំណើរការ ដោយបញ្ចូនផលកសិកម្មទៅប្រទេសចិនឡើងតាមកំពង់ផែលានយើងកាំង ដោយផ្ទាល់។
៤. ភាគីខេត្តកោះកុង បានស្នើសូមភាគីចិន ជួយស្វែងរកទីផ្សារលើវិស័យកសិកម្ម និងពង្រឹង ទីផ្សារ ឱ្យមានភាពនឹងនរ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាកសិករខេត្តកោះកុង ក៏ដូចជា ខេត្តផ្សេងទៀតក្នុងការធ្វើកសិកម្ម។ ហើយថ្ងៃនេះ យើងក៏បានមកជួបជុំដើម្បីរៀបចំ ប្រារព្ធ ពិធីកាត់ខ្សែបូដាក់ឱ្យដំណើរការសាកល្បង និងទទួលស្វាគមន៍នាវាទីមួយដែល បានដឹកទំនិញ ចូលមកកាន់កំពង់ផែ នេះផងដែរ៕
ថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ September 25, 2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ហ៊ឹម សុធិន ដែលបានឧបត្ថម្ភថវិកាចំនួន ៩៩ ៩៩៩រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកជំទាវ លឹម សៀកងីម ដែលបានឧបត្ថម្ភថវិកាចំនួន ១ ០០០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា តុល លន ម្ចាស់បុរី លនស៊ីធី ដែលបានឧបត្ថម្ភថវិកាចំនួន ៣ ០០០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកជំទាវ ប៉ាង វាសនា ថុង ណារុង ដែលបានឧបត្ថម្ភថវិកាចំនួន ១ ០០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកស្រី អន សុផាន់នី ដែលបានឧបត្ថម្ភថវិកាចំនួន ៥០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក