លោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំខេត្តកោះកុង (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែកញ្ញា ស្ដីពី (១) ផែនការផលិតកម្ម (២) ផែនការអាជីវកម្ម និង(៣) ការសន្សំប្រាក់ និងជ្រើសរើសកសិករទទួលទុនចំនួន ១ ០០០ ០០០ រៀលគត់ របស់កសិករក្រុមអ្នកផលិត នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៧នាក់ ស្រី០៥នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង
ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣