ក្រុមការងារនៃគម្រោងអាហាររូបត្ថម្ភថ្នាក់ក្រុង បានបើកវគ្គហ្វឹកហ្វឺនដល់អ្នកអនុវត្តសំខាន់ៗនៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ ក្រោមអធិបតីភាព លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុងខេមរភូមិន្ទនិងជាអនុប្រធានក្រុមការងារនៃគម្រោងអាហាររូបត្ថម្ភថ្នាក់ក្រុង លោកស្រី ថា សុខលាង មន្ត្រីMCH និងលោក ញ៉ែម យី ចៅសង្កាត់រងទី១ សង្កាត់ស្មាច់មានជ័យ។ វគ្គហ្វឹកហ្វឺននេះធ្វើនៅសាលាសង្កាត់ស្មាច់មានជ័យ សមាសភាពចូលរួមមាន អ.ក.ន.កសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិ និងក្រុមទ្រទ្រង់សុខភាពភូមិ នៃសង្កាត់ស្មាច់មាជ័យ សរុបចំនួន២៥នាក់ស្រី១៣នាក់ ។
ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២:០០នាទីរសៀល។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






