រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំទាំងពីរភូមិ ចូលរួមការទូងស្គរ ដើម្បីអបអរសាទរទិវា ជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជា ឯកច្ឆន្ទចុះ «រមណីដ្ឋានប្រាសាទកោះកេរ”ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

តាតៃក្រោម,ថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាល មេភូមិ អនុភូមិ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងពីរភូមិ នៅវត្តពោធិគិរីមនោរម្យ និងវត្តកោះអណ្ដែត ចូលរួមការទូងស្គរ ដើម្បីអបអរសាទរទិវា ជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជា ឯកច្ឆន្ទចុះ «រមណីដ្ឋានប្រាសាទកោះកេរ”ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ចូលរួមសរុប ២២៥នាក់ ស្រី ១១៥នាក់ ។

អត្ថបទទាក់ទង