រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តី នៃរដ្ឋបាលស្រុក អាជ្ញាធរភូមិ ឃុំ តាមគ្រឹះស្ថានសិក្សា ទីវត្តអារាម ក្នុងស្រុកបូទុមសាគរ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៧:០០នាទីព្រឹក បានចូលរួមវាយស្គរ គោះរគាំង ដើម្បីអបអរសាទរ ស្ដីពី ការចុះបញ្ជីរមណីដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តី នៃរដ្ឋបាលស្រុក អាជ្ញាធរភូមិ ឃុំ តាមគ្រឹះស្ថានសិក្សា ទីវត្តអារាម ក្នុងស្រុកបូទុមសាគរ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៧:០០នាទីព្រឹក បានចូលរួមវាយស្គរ គោះរគាំង ដើម្បីអបអរសាទរ ស្ដីពីការចុះបញ្ជីរមណីដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

រដ្ឋបាលស្រុកបូទុមសាគរ សូមចូលរួមសម្តែងការអបអរសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១៖២៨នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលើកិច្ចការងារនេះ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ។

រមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣

ខែកញ្ញា 20, 2023

វេលាម៉ោង០៧:០០នាទីព្រឹក

អត្ថបទទាក់ទង