លោកស្រី នង ម៉ារី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងលោកស្រីប្រធានមន្ទីរ និងមន្ដ្រី ០២រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការបញ្រ្ជាបយេនឌ័រ ក្នុងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ» ក្រោមអធិបតីភាព៖
១-លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការទទួលបន្ទុកការងារបរិស្ថាន នៃក្រសួងកិច្ចការនារី តំណាងលោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី
២-លោកជំទាវ សូវុឌ្ឍ សុបញ្ញារ័ត្ន អនុរដ្ឋលេខាធិការ ទទួលបន្ទុកជំនួយការរដ្ឋលេខាធិការលើការងារសេដ្ឋកិច្ច និងបរិស្ថាន នៃក្រសួងកិច្ចការនារី
៣-លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង នៃគណៈអភិបាលខេត្តកំពត
ដែលមានសមាសភាពចូលរួមសរុប ៤២រូប (ស្រី ៣៥រូប) មកពីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងមន្ដ្រីមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រីនៃខេត្តកំពត តាកែវ កោះកុង កំពង់ស្ពឺ ព្រះសីហនុ ស្ទឹងត្រែង កណ្ដាល ពោធិ៍សាត់ និងរាជធានីភ្នំពេញ នៅទីរួមខេត្តកំពត។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើន៖
-សមត្ថភាពដល់ថ្នាក់ដឹកនាំ មន្រ្ដី ក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី រាជធានីខេត្ត លើការបញ្ជ្រាបយេនឌ័រក្នុងការបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងការគ្រប់គ្រងគ្រោះមហន្ដរាយ។
-ការយល់ដឹងអំពីទំនាក់ទំនងរវាងយេនឌ័រ និងការប្រែប្រួលអាកាសធាតុ។
#មន្ទីរកិច្ចការនារីខេត្តកោះកុង
ថ្ងៃចន្ទ ៤កើត ដល់ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ដល់២០ ខែកញ្ញា ឆ្នាំ២០២៣