រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុម​ហ៊ុន​ Green Tea Tesai Yoshi ឧបត្ថម្ភ​ Green Tea Tesai Yoshi ចំនួន​ ០៣​កេស​ ជូន​ក្រុម​ការងារ​​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋបាល​ស្រុក​ស្រែអំបិល​ ក្នុង​ការ​ចុះ​វាស់​កម្ដៅ​​អ្នក​​ដំណើរ​​ដែល​ចូល​មក​ ឬ​ឆ្លង​កាត់​ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង​

ស្រុកស្រែអំបិល៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ តំណាងក្រុមហ៊ុន Green Tea Tesai Yoshi បានឧបត្ថម្ភ Green Tea Tesai Yoshi ចំនួន ០៣កេស ជូនក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល ក្នុងការចុះវាស់កម្ដៅអ្នកដំណើរចូលមក ឬឆ្លងកាត់ស្រុកស្រែអំបិល ខេត្តកោះកុង។ សូមបញ្ជាក់ផងដែរ នៅ​ថ្ងៃទី​២៨ ខែ​មីនា​ ឆ្នាំ​២០២០​ នេះ លោក​ លី​ ច័ន្ទ​រាសី​ អភិបាល​រង នៃគណៈអភិបាលស្រុកស្រែអំបិល ក្រោម​ការ​ណែនាំ​របស់​ លោក​អភិបាល ​នៃ​គណៈ​អភិបាល​ស្រុក​ បាន​ដឹក​នាំ​ក្រុម​ការ​ងារ​ចុះ​វាស់​កម្ដៅ​អ្នក​ដំណើរ​ចូល​មក ឬ​ឆ្លង​កាត់​ស្រុក​ស្រែ​អំបិល​ តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤៨ នៅ​ចំណុច​ប៉ុស្ដិ៍​រដ្ឋបាល​នគរ​បាល​ឃុំ​បឹង​ព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង ​ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកោះកុងក្នុងការទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​(Covid-19)​ ។

ប្រភព៖ ប៊ួ សុភា

អត្ថបទទាក់ទង