រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម​ នៃគណ:មហានិកាយ​ ខេត្តកោះកុង

✍????រសៀល​ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣

✍????ព្រះ​ព្រហ្ម​សិរី​ញាណ​ ហេង​ សំបូរ​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ ព្រះទីបរ័ក្ខសត្ថាចារ្យ​ ព្រះមេគណខេត្តកោះកុង​ បានបើកកិច្ចប្រជុំ​ជាមួយ​ ​មន្ត្រី​សង្ឃ​ខេត្ត​-ក្រុង-ស្រុក​ ទាំង​៧​ បាន​ប្រជុំ​ពិភាក្សាលើ​កិច្ចការ​ ព្រះ​ពុទ្ធសាសនា​ និង​សង្គម​ មាន​ដូច​ជា​:

១-ពង្រឹង​ តួនាទី​ ភារកិច្ច​ របស់ព្រះមន្ត្រីសង្ឃ​ខេត្ត​ ក្រុង​ ស្រុក។

២-អំពីគរុភ័ណ្ឌ

៣-ពង្រឹង​ វិស័យ​ពុទ្ធិក​សិក្សា​

៤-ទំនាក់ទំនង​ល្អ​ សាមគ្គី​ល្អ​ គ្រប់​ឋានានុក្រម​ រវាងព្រះមន្ត្រី​សង្ឃ​ និង​ អាជ្ញា​ធរ​មូលដ្ឋាន​ ស្រុក​ ក្រុង​ និងខេត្ត

✍????ជាចុងបញ្ចប់នៃកិច្ចប្រជុំគឺ​ មានការឯកភាព​ ថានឹងយកព្រះទ័យទុកដាក់ក្នុងការពង្រឹង អនុវត្តតួនាទីភារកិច្ចទៅតាមឋានានុក្រមរាងៗអង្គ​ អោយស្រមតាមគោលការណ៍ស្មារតីនៃកិច្ចប្រជុំ និងស្រមតាមគោលការណ៍របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា​បានដាក់​ចេញ៕

.

អត្ថបទទាក់ទង