/ / / /

ពិធីបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនិងទេសចរណ៍ស្របតាមបទដ្ឋានទេសចរណ៍អាស៊ាន

ថ្ងៃទី១៤​ ខែកញ្ញា ឆ្នាំ២០២៣
វគ្គបណ្ដុះបណ្ដាល បដិសណ្ឋារកិច្ច និងទេសចរណ៍ស្របតាមបទដ្ឋានទេសចរណ៍អាស៊ាន (សេវាកម្មម្ហូបអាហរ និងភេសជ្ជៈ) សម្រាប់សហគមន៍តំបន់ការពារធម្មជាតិ និងនេសាទឃុំកណ្ដោល ដែលមានរយៈពេល ៣ ថ្ងៃពេញ ប្រកបដោយភាពជោគជ័យ ស្និទ្ធស្នាល និងលទ្ធផលផ្លែផ្កា ក្រោមកិច្ចសហការ គាំទ្រ ពីរដ្ឋបាលស្រុកបូទុមសាគរ ឃុំកណ្តោល និងសហគមន៍ទាំងពីរ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៣០ នាក់ ស្រី ១៦ នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះ​ ផ្តោតទៅលើមេរៀនសំខាន់ៗដូចជា៖
១/ការរៀបចំបរិយាកាសមុនពេលបើកហាង
២/ការរៀបចំតុអាហារ
៣/ការជួប និងស្វាគមន៍ភ្ញៀវ
៤/របៀបនៃការកម្មង់
៥/ការបម្រើសេវាកម្មភេសជ្ជៈ (ស្រាក្រហម)
៦/ការបម្រើសេវាកម្មម្ហូបអាហារ
៧/ការគិតលុយ
៨/ការរៀបចំជូនភ្ញៀវត្រឡប់ទៅវិញ
៩/ការរៀបចំបិទហាង
ជាលទ្ធផលសិក្ខាកាមទទួលបាននិទ្ទេសល្អ ប្រមាណ ៦០%,មធ្យម ២០%,និងខ្សោយ ២០% ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។