លោក សុខ ភិរម្យ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានចាត់អោយលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារអនុសាខា សហការជាមួយ លោកមេឃុំប៉ាក់ខ្លង សួរសុខទុក្ខ ជួយឧបត្ថម្ភមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជួយដល់គ្រួសារក្រីក្រ ចំនួន០២ គ្រួសារ មានឈ្មោះ ជួន ម៉ម អាយុ ៨១ឆ្នាំ មានកូនពិកា និងជំងឺប្រចាំកាយ នៅផ្ទះជួល ក្នុងភូមិ១ ឃុំប៉ាក់ខ្លង និងឈ្មោះ ហ៊ី តឹម អាយុ៥៧ឆ្នាំ ចិញ្ចឹមចៅ០៣នាក់ និងកូនមាន សតិមិនល្អ០១នាក់ ក្នុងភូមិ២ ឃុំប៉ាក់ខ្លង។
អំណោយដែលអនុសាខាជួយឧបត្តម្ភក្នុងមួយគ្រួសារទទួលបានមាន÷ អង្ករ២០គ.ក គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ថវិកា១០០,០០០រៀល
-លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង ចំនួន៥០,០០០រៀល ។
ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣