ថ្ងៃ សៅរ៍ ៥កើត ខែចែត្រ ឆ្នាំ កុរ ឯកសក័ ព , ស , ២៥៦៣ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០
លោក ឡុញ សុផល មេឃុំភ្ញីមាស ព្រមទាំងប្រជាការពារភូមិ នឹងបានការចូលរួមពីលោកនាយករងរដ្ឋបាលស្រុក បានចុះផ្សព្វផ្សាយអំពីការ ការពារជម្ងឺកូវីដ-19 នឹងបានណែនាំបងប្អូនដែលមកពីប្រទេសថៃត្រូវការពារខ្លួនរយៈពេល១៤ថ្ងៃជៀសវាងការឆ្លងចំពោះអ្នកដទៃ នឹងក្រុមគ្រួសារនៅឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
ប្រភព រដ្ឋបាលឃុំភ្ញីមាស