ថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣
_««»»
លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង សហការជាមួយរដ្ឋបាលស្រុកស្រែអំបិល សាលាអនុគណស្រុកស្រែអំបិលប្រជុំពិភាក្សាស្តីពី ÷
- ការចុះបញ្ជីដីធ្លីវត្ត អធិករដីធ្លីវត្ត ការគ្រប់គ្រងគរុភណ្ឌវត្ត
- ពុទ្ធិកសិក្សា ចុះពិនិត្យតាមសាលា
- ប្រមូលរបាយការណ៍ពីសកម្មភាពសាសនា
- ការស្នេីតែងតាំងអាចារ្យគណៈកម្មការ និងព្រះចៅអធិការពេញសិទ្ធិ។
កិច្ចប្រជុំបានប្រារព្ធនៅរដ្ឋបាលស្រុកស្រែអំបិល ដោយមានការនិមន្ត និងអញ្ជេីញចូលរួមពីព្រះព្រហ្មសីល ហ៊ួត សុវិន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសិរីសោភិត ព្រះអនុគណស្រុកស្រែអំបិល លោក ហុង ប្រុស អភិបាលរងស្រុកទទួលបន្ទុក លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម។
ក្រោយបញ្ចប់កិច្ចប្រជុំលោកប្រធាន លោកអភិបាលរង ព្រះអនុគណ និងមន្ត្រីពាក់ព័ន្ធ បានចុះជួបជាមួយព្រះចៅអធិការវត្តអង្គរភ្នំខ្លុង និងជាព្រះនាយកសាលាពុទ្ធិកបឋមសិក្សាសិលារត្តនារាម និងលោកគ្រូឧទ្ទេសដេីម្បីស្តាប់នូវបញ្ហាប្រឈម និងជំរុញលេីកទឹកចិត្តដល់ការបង្រៀនរបស់គ្រូឧទ្ទេស បន្ទាប់ពីនោះបានសំណេះសំណាល និងផ្តាំផ្ញេីទៅកាន់សមណសិស្ស-សិស្សឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្របន្តទៀត។