លោកស្រី សយ សាវឌី ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងមន្ដ្រី ០២រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការស្ថិតិ ត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ» ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ទទួលបន្ទុកការងារផែនការ តំណាងលោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ដែលមានសមាសភាពចូលរួម ៤៩នាក់ (ស្រី ៤៦នាក់) មកពីក្រសួងកិច្ចការនារី និងបណ្ដាមន្ទីរកិច្ចការនារីខេត្តចំនួន៩ រួមមាន ខេត្តកំពង់ធំ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង ព្រះសីហនុ និងខេត្តកោះកុង។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពមន្ដ្រីថ្នាក់ក្រសួង រាជធានី ខេត្ត និងឃុំ/សង្កាត់៖
-ឱ្យយល់ដឹងពីរបៀបរៀបចំ ផែនការ ស្ថិតិការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ។
-ឱ្យយល់ច្បាស់ពីស្ថិតិយេនឌ័រ និងសារៈប្រយោជន៍នៃស្ថិតិយេនឌ័រ និងវិធីសាស្ដ្របកស្រាយ និងវិភាគស្ថិតិយេនឌ័រ។
-ឱ្យយល់ច្បាស់ពីទស្សនៈជាមូលដ្ឋាននៃការត្រួតពិនិត្យ និងវាយតម្លៃឆ្លើយតបនឹងយេនឌ័រ។
ថ្ងៃចន្ទ ១១រោច ដល់ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ដល់១៣ ខែកញ្ញា ឆ្នាំ២០២៣
#មន្ទីរកិច្ចការនារីខេត្តកោះកុង