រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡេក ស៊ុធន់ មេឃុំ និងជាប្រធានកាកបាទក្រហមឃុំទួលគគីរ បាននាំយកអំណោយប្រចាំខែរបស់សាខាកាកបាទក្រហមខេត្តកោះកុង ជូនដល់គ្រួសារក្រីក្រ ចំនួន ២គ្រួសារ

លោក ឡេក ស៊ុធន់ មេឃុំ និងជាប្រធានកាកបាទក្រហមឃុំទួលគគីរ បានដឹកនាំសមាជិកកាកបាទក្រហមឃុំ នាំយកអំណោយប្រចាំខែរបស់សាខាកាកបាទក្រហមខេត្តកោះកុង ជូនដល់គ្រួសារមានពិការភាពស្ថិតនៅភូមិទួលគគីរក្រោម និងគ្រួសារចិញ្ចឹមក្មេងកំព្រាស្ថិតនៅភូមិតាចាត សរុបចំនួន ០២គ្រួសារ ។
អំណោយដែលឧបត្ថម្ភជាប្រចាំខែ មានដូចជាៈ អង្ករ ០១បាវ ទម្ងន់ ២៥ គ.ក ទឹកបរិសុទ្ធឱរ៉ាល់ ០១កេស មីម៉ាម៉ា ០១កេស ត្រីខកំប៉ុង ០១យួរ មាន១០កប៉ុង អមដោយថវិកា ៨០,០០០រៀលក្នុង ០១គ្រួសារ បន្ថែមដោយថវិកាផ្ទាល់ខ្លួនរបស់លោកមេឃុំ ចំនួន ៥០,០០០រៀល ក្នុង ០១គ្រួសារ ។
ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង