រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យបង្អែកខេត្តកោះកុងបានរៀបចំកិច្ចប្រជុំស្តីអំពី ការត្រួតពិនិត្យលទ្ធផលសម្រេចបាននៃសូចនាករនីមួយៗ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងការលើកផែនការណ៍ និងទិសដៅបន្តសម្រាប់ត្រីមាស និងឆមាសបន្ទាប់។

ថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើការដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំផ្នែកនីមួយៗស្តីអំពី ការត្រួតពិនិត្យលទ្ធផលសម្រេចបាននៃសូចនាករនីមួយៗ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងការលើកផែនការណ៍ និងទិសដៅបន្តសម្រាប់ត្រីមាស និងឆមាសបន្ទាប់ ក្រោមរបៀបវារៈដូចខាងក្រោម៖

១. ការពិនិត្យ វាយតម្លៃលទ្ធផលនៃសូចនាក​រនីមួយៗដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៣
២. ការពិនិត្យ វាយតម្លៃកិច្ចការងារ IPC
៣.ការពិនិត្យ វាយតម្លៃកិច្ចការងារ QI
៤. ការពិនិត្យមេីលការគ្រប់គ្រងហិរញ្ញវត្ថុ (ចំណូល-ចំណាយ) ប្រចាំឆមាសទី១ ឆ្នាំ២០២៣។

អត្ថបទទាក់ទង