រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំស្តីពីសេចក្តីណែនាំអំពីនីតិវិធី និងរបៀបរបបបំពេញការងារ និងការដាក់ឆ្លងឯកសាររបស់ក្រសួង​​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​។

ថ្នាក់ដឹកនាំ និងការិយាល័យជំនាញ នៃមន្ទីរឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួម​កិច្ចប្រជុំស្តីពីសេចក្តីណែនាំអំពីនីតិវិធី និងរបៀបរបបបំពេញការងារ និងការដាក់ឆ្លងឯកសាររបស់ក្រសួង​​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​។
ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម​ ហែម​ វណ្ណឌី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​​។
រៀបចំដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​​ តាមរយះអនឡាញ។
ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ទីរឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ទាំង២៥ រាជធានី-ខេត្ត។
=======✓✓=======
ព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

អត្ថបទទាក់ទង