លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល លោកនាយករដ្ឋបាលសាលាស្រុក និងប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមផ្ទាល់ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤ និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការផ្ទេរធនធានថវិការដ្ឋជូនមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគាររ័ហ្វហ្វល ឡឺ រ៉ូយ៉ាល់ Raffles Hotel Le Royal រាជធានីភ្នំពេញ។