/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា តំណាងដោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ក្រោមអធិបតីភាព លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល​ និងប្រគល់អំណោយអាល់កុលសរុបចំនួន ២៩០កាន (ស្មើនឹង ៥,៨០០លីត្រ​) និង​ម៉ាស់ចំនួន​ ១៥០ប្រអប់​ (ស្មេីនឹង​ ៧,៥០០ម៉ាស់) ជូនសាខា​កាកបាទក្រហមកម្ពុជា​ទាំង​ ២៥រាជធានី​ខេត្ត​ សម្រាប់មន្ត្រី​ បុគ្គលិក​ និងអ្នក​ស្ម័គ្រចិត្ត​របស់សាខា ក្នុងពេលបំពេញ​បេសកកម្មមនុស្សធម៌។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា តំណាងដោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ក្រោមអធិបតីភាព លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល​ និងប្រគល់អំណោយអាល់កុលសរុបចំនួន ២៩០កាន (ស្មើនឹង ៥,៨០០លីត្រ​) និង​ម៉ាស់ចំនួន​ ១៥០ប្រអប់​ (ស្មេីនឹង​ ៧,៥០០ម៉ាស់) ជូនសាខា​កាកបាទក្រហមកម្ពុជា​ទាំង​ ២៥រាជធានី​ខេត្ត​ សម្រាប់មន្ត្រី​ បុគ្គលិក​ និងអ្នក​ស្ម័គ្រចិត្ត​របស់សាខា ក្នុងពេលបំពេញ​បេសកកម្មមនុស្សធម៌។ ទន្ទឹមនឹងនេះ​ កាកបាទក្រហមកម្ពុជា​ បានផ្តល់ជូនសាខាទាំង​ ២៥រាជធានី​ខេត្ត​ នូវផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ចំនួន ១៧,០០០សន្លឹក​ សាប៊ូដុំចំនួន ២០,០០០ដុំ និងឯកសារ​ស្តីពីជំងឺកូវីដ១៩​ សម្រាប់បន្តចែកជូន និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានីខេត្តនីមួយៗ ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ​ លោកជំទាវ​អគ្គលេខាធិការ​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងក្តីនឹករលឹកចំពោះមន្ត្រី​-បុគ្គលិកសាខាទាំង​អស់​ ព្រមទាំងសូមផ្តាំផ្ញេីដល់​ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩​ នេះ៕
ប្រភព : សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    M.r Li Tao ក្រុមហ៊ុន Union Development Group Co.,Ltd បរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    26/05/2026

    ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះសហការ ជាមួយឯកឧត្តម យ៉េត វីណែល ប្រធានក្រុមការងារទី២ ទទួលខុសត្រូវខេត្តកោះកុង ចំណុះលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) បានធ្វើការចុះបង្ក្រាបទីតាំងផ្ទះវីឡា ដែលសង្ស័យថាមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅស្រុកគិរីសាគរ ខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ «បញ្ជីថ្នាក់ជាតិស្តីពី ឧបករណ៍បច្ចេកវិទ្យា ជំនួយជាអាទិភាព»

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា