មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំនេះ មានការចូលរួម អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធាន អនុប្រធានការិយាល័យទាំបួន ប្រធាន អនុប្រធានការិយាល័យស្រុកប្រត្តិបត្តស្មាច់មានជ័យ ស្រែអំបិល ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធាន អនុប្រធានមណ្ឌលសុខភាព និងមន្ត្រីសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកោះកុង។
វេលាម៉ោង០៩:០០ព្រឹក ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ August 31, 2023
សាលប្រជុំធំមន្ទីរសុខាភិបាលខេត្តកោះកុង