រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានចុះពិនិត្យសណ្ដាប់ធ្នាប់ និងណែនាំដល់បងប្អូនអាជីវករលក់ដូរនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ឲ្យរក្សាអនាម័យបរិស្ថាន និងការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំក្រុម ការងាររដ្ឋបាលស្រុក សហការជាមួយនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិចាំយាម ចុះពិនិត្យ ណែនាំដល់បងប្អូនអាជីវករលក់ដូរ អ្នករុញរទេះ អ្នករត់តាក់ស៊ី នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ឱ្យរក្សាអនាម័យបរិស្ថាន ការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងការចតរថយន្ត រទេះរុញ ការលក់ដូរត្រូវមានសណ្ដាប់ធ្នាប់ល្អ ដើម្បីទប់ស្កាត់ការកកស្ទះចរាចណ៍ ជូនដល់ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រំដែនបានល្អប្រសើរ ។

ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
វេលាម៉ោង ៩:០០នាទីព្រឹក
ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង