លោក សឹង លី ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការជាមួយឣង្គការ Save the Children ប្រចាំស្រុកបូទុមសាគរ និងស្រុកថ្មបាំង បានចូលរួមបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលឣំពីការគ្រប់គ្រងហិរញ្ញវត្ថុ និងការកត់ត្រាបញ្ជីស្នាមដល់កសិករគំរូ និងប្រធានក្រុមឣ្នកផលិតរបស់គម្រោងស្ទៀរ មានឣ្នកចូលរួមសរុបចំនួន ២៣នាក់ ស្រី ០៩នាក់ នៅវិទ្យាល័យបូទុមសាគរ ស្រុកបូទុមសាគរ ខេត្តកោះកុង។
ថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ August 29, 2023
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង