រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

តាមការចាត់តាំងរបស់លោក អភិបាលស្រុកគិរីសាគរ លោក សាយ ង៉ែត នាយករដ្ឋបាលស្រុក បានដឹកនាំក្រុមការងារចុះតាមមូលដ្ឋានចុះពិនិត្យសុខភាព នឹងណែនាំបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ

លោក សាយ ង៉ែត នាយករដ្ឋបាលស្រុក ក្រោមការចាត់តាំងរបស់លោកអភិបាលស្រុក បានដឹកនាំសម្របសម្រួលសហការជាមួយកងកម្លាំងសមត្ថកិច្ចទាំងបី មណ្ឌលសុខភាពគិរីសាគរ និងលោកមេឃុំ ជំទប់ឃុំ លោក លោកស្រីមេភូមិ ចុះតាមមូលដ្ឋានដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលជាមុខសញ្ញាអ្នកចំណូលថ្មី និងអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ ដើម្បីអប់រំ និងណែនាំដល់គាត់ អោយបានយល់ដឹងពីវិធានការបង្ការ ការពារនិងទប់ស្កាត់ការឆ្លងនៃជម្ងឺ Covid 19 ស្របតាមបទដ្ឋានបច្ចេកទេសដែលដាក់ចេញ ដោយក្រសួងសុខាភិបាល។

ប្រភព : រដ្ឋបាលស្រុកគិរីសាគរ

អត្ថបទទាក់ទង