រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ភួង​ ចាន់ថន​ ប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ​ និងលោក​ ណុប​ សុគន្ធ​ មន្ត្រីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ​ នៃមន្ទីរសុខា​ភិបាលខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូ​បង្គោលស្តីពីការបង្ការ​ និងត្រួត​ពិ​និត្យការចម្លងរោគសម្រាប់មូលដ្ឋានព្យាបាល​និងថែទាំសុខភាព​

ថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣
August 28, 2023


លោកវេជ្ជបណ្ឌិត ភួង​ ចាន់ថន​ ប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ​ និងលោក​ ណុប​ សុគន្ធ​ មន្ត្រីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ​ នៃមន្ទីរសុខា​ភិបាលខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូ​បង្គោលស្តីពីការបង្ការ​ និងត្រួត​ពិ​និត្យការចម្លងរោគសម្រាប់មូលដ្ឋានព្យាបាល​និងថែទាំសុខភាព​ ។

គោលបំណងវគ្គៈបណ្តុះបណ្តាលដល់គ្រូបង្គោលនៅថ្នាក់មន្ទីរសុខា​ភិបាលខេត្ត មន្ទីរពេទ្យស្រុក​ ស្រុកប្រតិបត្តិ
លទ្ធផលរំពឹងទុកៈ​ យល់ដឹងវិធីសា​ស្ត្រក្នុងការបង្រៀន​ និងចេះធ្វេីផែន​ការបង្រៀនបន្ត​ ស្តីពីការបង្ការ​ ការត្រួតពិនិត្យការចម្លងរោគក្នុងមូលដ្ឋានព្យាបាលថែទាំសុខភាព​ ។

វគ្គប​​ណ្តុះ​​បណ្តាលគ្រូបង្គោល​នេះចាប់ផ្តេីមពីថ្ងៃទី២៨​ ខែសី​ហា​ ២០២៣​ ដល់​ថ្ងៃទី០១​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ ដែលប្រព្រឹត្តទៅនៅទីរួម ខេត្តកំពង់ឆ្នាំង​ មា​ន​ចំនួនៈ២៦រូប​ ដែលអញ្ជេីញមកពីខេត្តចំនួន១២ខេត្ត​

រៀបចំដោយៈនាយកដ្ឋានមន្ទីរពេទ្យក្រសួងសុខាភិបាល​ និងគាំទ្រដោយគម្រោងADB ។

អត្ថបទទាក់ទង