រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្មវិធីគ្រុនចាញ់មន្ទីរសុខាភិបាលខេត្ត បានចូលរួមប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ស្រុក និងពិនិត្យលទ្ធផលការងារក្នុងផែនការប្រតិបត្តិ ឆ្នាំទី២ នៅសាលប្រជុំសាលាស្រុកថ្មបាំង

រសៀល ថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣
August 22, 2023

កម្មវិធីគ្រុនចាញ់មន្ទីរសុខាភិបាលខេត្ត បានចូលរួមប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ស្រុក និងពិនិត្យលទ្ធផលការងារក្នុងផែនការប្រតិបត្តិ ឆ្នាំទី២ នៅសាលប្រជុំសាលាស្រុកថ្មបាំង។ កិច្ចប្រជុំនេះរៀបចំឡើងដោយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ សហការជាមួយរដ្ឋបាលស្រុកថ្មបាំង និងអង្គការURC/CMEP2 ដែលកិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង:
១.បង្ហាញតួនាទីភារកិច្ចរបស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ស្រុក
២.ដើម្បីបំផុសអោយមានការចូលពីអាជ្ញាមូលដ្ឋានក្នុងការងារលុបបំបាត់ជំងឺគ្រុនចាញ់
៣.ពិនិត្យសម្មិទិផលការងារលុបបំបាត់ជំងឺគ្រុនចាញ់រយ:ពេល៧ខែឆ្នាំ២០២៣ ធៀបនឹងផែនការ។
៤.បង្ហាញពីបញ្ហាប្រឈមផ្សេងៗ និងរួមគ្នាដោះស្រាយ។

អត្ថបទទាក់ទង