ស្រុកកោះកុង ៖ កាលពីរសៀលថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ យោងតាមចាត់តាំងរបស់រដ្ឋបាលស្រុកកោះកុង លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានអញ្ជើញចូលរួមពិនិត្យគម្រោងសាងសង់ផ្លូវមេតុងអាមេចំនួន ០១ខ្សែ ប្រវែង ១០០ម៉ែត្រ និងផ្លូវលំក្រាលក្រួសក្រហម ១ខ្សែ មានប្រវែង ៥០០ម៉ែត្រ មានទីតាំងស្ថិតនៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ សម្រាប់ឆ្នាំ២០២៣។
សមាសភាពចូលរួមមានមន្រ្តីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មឃុំ មេភូមិ អនុភូមិ និងក្រុមហ៊ុនសាងសង់ផ្លូវ។