ស្រុកកោះកុង ៖ កាលពីព្រឹកថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ យោងតាមចាត់តាំងរបស់រដ្ឋបាលស្រុកកោះកុង លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានអញ្ជើញចូលរួមបើកសំណើ និងវាយតម្លៃសំណើដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ មានប្រវែង ១.៧គីឡូម៉ែត្រ មានទីតាំងស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ សម្រាប់ឆ្នាំ២០២៣ នៅសាលាឃុំតាតៃក្រោម។
សមាសភាពចូលរួមមានមន្រ្តីបច្ចេកទេសសាលាខេត្តលោកមេឃុំ គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនចូលរួមដេញថ្លៃ។
-ផ្លូវបេតុង មានក្រុមហ៊ុនចូលរួមដេញថ្លៃរួមមាន ៖
១.លឹម ពិសិដ្ឋ
២.ចំរើន រតនៈលីលី
៣.សម្បត្តិ ស្រីលីន
ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុនដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន លឹម ពិសិដ្ឋ លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ១៨០ ០០០ ០០០៛(មួយរយប៉ែតសិបលាន រៀលគត់)