នៅព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងសហការី បានធ្វើគារវកិច្ច ស្វាគមន៍ ដំណើរទស្សនកិច្ច របស់លោក គា ប៊ូ អនុប្រធាននាយកដ្ឋានរង្វាន់ និងលើកទឹកចិត្តនៃក្រសួងបរិស្ថាន និងសហការី អមដំណើរដោយ លោក ទួន ភារម្យ អភិបាលរងក្រុងខេមរៈភូមិន្ទ និងសហការី និងលោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ក្នុងដំណើរទស្សនកិច្ចនេះក្នុងគោលបំណងពិនិត្យ និងដកស្រង់បទពិសោធន៍ពីការរៀបចំបរិស្ថាន អនាម័យ នៅក្នុងមន្ទីរពេទ្យ។ ក្នុងឱកាសនោះ លោកបានសំដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ និងសហការីដែលបានរៀបចំបរិស្ថាន អនាម័យក្នុងមន្ទីរពេទ្យប្រកបដោយសោភ័ណភាព និងពណ៌បៃតង គួរជាទីទាក់ទាញ។
ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។