ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក) បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១៨រូប ស្រី ០៩រូប នៅសាលប្រជុំសាលាស្រុកកោះកុង។