ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោកស្រី អុិន សុភី អភិបាលរងស្រុកកោះកុង បានអញ្ជើញចូលរួមសួរសុខទុក្ខអ្នកគ្រូ និងកូនសិស្ស ដែលរងគ្រោះផ្ទុះហ្គាសកាលពីកន្លងទៅ ជាមួយលោកស្រី ឈី វ៉ា អភិបាលរងខេត្ត និងបាននាំមកនូវថវិកាលោកជំទាវអភិបាលខេត្ត និងថវិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងនោះអ្នកគ្រូទទួលបាន១លាន៥០ម៉ឺនរៀល សិស្សម្នាក់ៗទទួលបាន៥០ម៉ឺនរៀល នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង។