រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង និងជាប្រធានគណៈកម្មាធិការលទ្ធកម្មឃុំ បានដឹកនាំកិច្ចប្រជុំបើកការដេញថ្លៃលើគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ២ខ្សែ នៅភូមិចាំយាម

លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង និងជាប្រធានគណៈកម្មាធិការលទ្ធកម្មឃុំ លោកស្រីមេភូមិចាំយាម និងតំណាងក្រុមហ៊ុនចំនួន៤ បានអញ្ជើញចូលរួម បើកការដេញថ្លៃលើគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ២ខ្សែ នៅភូមិចាំយាម ដែលខ្សែទី១ មានប្រវែង ០,២០៧គីឡូម៉ែត្រ ដែលមានទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ និងខ្សែទី២ មានប្រវែង ០,០៦០ គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដោយមានដាក់លូទោល កាត់ផ្លូវ អង្កត់ផ្ចិត ០,៨ម៉ែត្រ ប្រវែង ៥ម៉ែត្រ ចំនួន ៤កន្លែង និង ដាក់ស្លាកសញ្ញាគម្រោង ១កន្លែង ក្នុងតម្លៃប៉ាន់ស្មានចំនួន ២១៣,០៨៩,៨៨៤រៀល ជាគម្រោងថវិកាអភិវឌ្ឍន៍ឃុំឆ្នាំ២០២៣ ក្នុងនោះក្រុមហ៊ុន ទឹម រិនរតនៈ ទទួលបានសិទ្ធិក្នុងការសាងសង់ ក្នុងតម្លៃ ២០៨,២០០,០០០រៀល ។
នៅសាលាឃុំប៉ាក់ខ្លង
ព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង