ថ្ងៃ សុក្រ ០២កើត ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូ ចូលរួមជាមួយ លោក សំ សំអុល អភិបាលរងនៃគណៈអភិបាលស្រុកកោះកុង ដើម្បីគោរពវិញ្ញាណក្ខន្ធសព លោក សឿន រ៉ា ភេទប្រុស អាយុ៥២ឆ្នាំ ជាប្រជាការពារភូមិ ស្លាប់ដោយជំងឺគាំងបេះដូង កាលពី វេលាម៉ោង ២ និង៣០នាទី រំលងអធ្រាត្រ ទី ១៧ ខែសីហា ឆ្នាំ២០២៣ និងបាននាំយថវិកាសរុបចំនួន 2,218,500រៀល ជូនដល់គ្រួសារនៃសព នៅក្នុងភូមិ១(ឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ ក្នុងនោះថវិកាដែលទទួលបានរួមមាន៖
- ឯកឧត្តមបណ្ឌិត សំឃិន វៀន អភិបាលរង នៃគណៈភិបាលខេត្តកោះកុង ចំនួន 20,0000រៀល។
- ឯកឧត្តម ម៉ុក ហួត (ភ្នំពេញ) ចំនួន 200,000រៀល។
- អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ចំនួន 20,0000រៀល។
- ក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋានឃុំកោះកាពិចំនួន 330,000រៀល។
- មន្រ្ដីរដ្ឋបាលឃុំ កម្លាំងប៉ុស្ដិ៍រដ្ឋបាល មេភូមិ ប្រជាការពារភូមិ លោកគ្រូអ្នក និងប្រជាពលរដ្ឋភូមិកោះស្រឡៅ និងចំនុចកោះកាពិ សរុបរួម ២.២១៨.៥០០រៀល ៕