កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយ សេចក្តីណែនាំ និងប្រតិទិននៃការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដល់ក្រុម ប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រោមអធិបតីភាព លោក ហាក់ ស៊ីម អភិបាលរងស្រុក និងលោក ភិន ស៊ីផូ ប្រធានផ្នែកសេវាកម្មច្បាប់ និងបច្ចេកទេស នៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃសុក្រ ២កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣