/ / /

រដ្ឋបាលឃុំត្រពាំងរូង សហការជាមួយអធិការដ្ឋាននគរបាលស្រុកកោះកុង មណ្ឌលសុខភាពត្រពាំងរូង បានចុះផ្សព្វផ្សាយ និងចាក់មេក្រូដង្ហែរតាមដងផ្លូវឱ្យប្រជាពលរដ្ឋយល់ដឹងអំពីការទប់ស្កាត់ និងវិធីសាស្រ្តការពារខ្លួនពី Covid-19

ស្រុកកោះកុង ៖ នៅថ្ងៃអង្គារ១កើត ខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រោមមានការណែនាំពីលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង ស្តីពីការផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុស Covid-19 អាជ្ញាធរឃុំត្រពាំងរូង សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក មណ្ឌលសុខភាពត្រពាំងរូង ប៉ុស្ដិ៍រដ្ឋបាលឃុំ មេភូមិត្រពាំងរូង និងភូមិដីទំនាប បានចុះធ្វើការចាក់មេក្រូផ្សព្វផ្សាយ និងដង្ហែរតាមដងផ្លូវជាតិលេខ៤៨ និងផ្លូវលំក្រាលក្រួសក្រហមចូលទៅលំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងរូង និងភូមិដីទំនាប ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង ក្រុមគ្រួសារ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុសCovid-19 និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីប្រទេសថៃ សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរ៉ុសទៅកាន់បងប្អូន ឬសាច់ញាតិ ដោយមិនដឹងខ្លួន និងបានលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមសហការ និងតាមដានអាការៈខ្លួនឯង បើសិនជាមានភាពសង្ស័យ សូមទំនាក់ទំនងជាមួយអាជ្ញាធរ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកវីរ៉ុស។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    19/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរ និង ក្រុមការងា មន្ទីរកិច្ចការនារីខេត្ត សហការជាមួយមន្ទីរសង្គមកិច្ច ខេត្ត មេភូមិ ជំនួយការភូមិ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ សង្កាត់ដងទង់ បានសម្របសម្រួលជួយ ដល់កុមារីរងគ្រោះ (ពិនិត្យសុខភាព នៅមន្ទីរពេទ្យខេត្ត ផ្តល់សម្ភារៈសិក្សា កង់ សម្រាប់ជិះទៅរៀន)

  • ហេង គីមឆន/
    19/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួប ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតស៍គ្រុប ដើម្បីពិភាក្សាការងារមួយចំនួន

  • រដ្ឋបាលស្រុកបូទុមសាគរ/
    19/06/2026

    លោក នៅ វុទ្ធី នាយករដ្ឋបាល សាលាស្រុកបូទុមសាគរ និងលោក យីង វណ្ណឌី ប្រធានកាល័យគ្រប់គ្រងធនធានមនុស្សបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្រ្តក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិសម្រាប់ការគិតគូរៀបចំផ្ដល់ប្រាក់សោធននិវត្តន៍ ជូនដល់សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលបានជាប់ឆ្នោតនិងបំពេញការងារចាប់ពី ៣ អាណត្តិឡើង

  • ហេង គីមឆន/
    19/06/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោក ពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រ នៅស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ១២ប្រអប់ ជាលទ្ធផល មិនទទួលបានលិខិត

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    19/06/2026

    កិច្ចប្រជុំស្តីពីការជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ អនុវត្តរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងខែមិថុនា ឆ្នាំ២០២៦

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    19/06/2026

    មន្ត្រីអធិការកិច្ចការងារ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានចុះផ្សព្វផ្សាយប្រកាស និងសេចក្ដីណែនាំ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ