ខេត្តកោះកុង៖ លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង រួមជាមួយលោកស្រីប្រធានការិយាល័យការពារផ្លូវច្បាប់ និងការិយាល័យសមភាពយេនឌ័រ និងព័ត៌មាន នៃមន្ទីរកិច្ចការនារីខេត្ត សហការជាមួយអាជ្ញាធរសង្កាត់ស្ទឹងវែង រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី "ផលប៉ះពាល់នៃអំពើហិង្សាក្នុងគ្រួសារ ការធ្វើចំណាកស្រុក និងជួញដូរមនុស្ស" ជាប្រជាពលរដ្ឋសរុបចំនួន ៥៨នាក់ (ស្រី ៣១នាក់) ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ព្រឹកថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣