តាមការចាត់តាំងរបស់លោក ក្រូច បូរីសីហា អភិបាលស្រុក លោក ម៉េស ឈុន ប្រធានការិ.អយកស្រុក បានចូលរួមកិច្ចប្រជុំស្តីពីការដាក់បញ្ចូល ធាតុចូលសំខាន់ៗរបស់ដៃគូក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤ -២០២៨ និងចែករំលែករបាយការណ៍នៃការអនុវត្តគម្រោងបំណិនជីវិតរបស់អង្គការ(Mpc)និងអង្គការPFDA។ សមាសភាពចូលរួម
ប្រធាន អនុប្រធានមន្ទីរ០៤នាក់
ប្រធាន អនុប្រធានការិយាល័យទាំង១០ ចំនួន២០នាក់
ប្រធាន ឬ តំណាងអង្គការដៃពាក់ព័ន្ធ៨នាក់
ប្រធានការិយាល័យអប់រំគម្រោងបំណិនជីវិតចំនួន២នាក់
នាយកសាលាគោដៅញម្រោងបំណិនជីវិត៨នាក់នៅមន្ទីរអប់រំ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ២ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣
ខែសីហា 18, 2023



